ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារ នៅក្រុង Baltimore សហរដ្ឋអាមេរិក បង្កឲ្យស្លាប់ និងរបួសជាច្រើននាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា មនុស្សចំនួន៣នាក់បានស្លាប់ និងអ្នកផ្សេងទៀតចំនួន៧ នាក់បានរងរបួស នៅក្នុងអំពើបាញ់ប្រហារ៤ ដាច់ដោយឡែកពីគ្នា នៅក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ។

ការបាញ់ប្រហារមួយ ក្នុងចំណោមការបាញ់ប្រហារទាំងអស់ បានកើតឡើង នៅម៉ោង១និង៤៥នាទីម៉ោងក្នុងតំបន់ ងត្រូវនឹងម៉ោង០៦និង៤៥នាទីម៉ោងសកល នៅថ្ងៃអាទិត្យ និងមានពាក់ព័ន្ធនឹងជនសង្ស័យ ដែលមិនស្គាល់អត្ត សញ្ញាណចំនួន២នាក់ ដោយម្នាក់ប្រដាប់ដោយកាំភ្លើងមួយដើម និងម្នាក់ទៀតកាំភ្លើងខ្លីមួយដើម ដែលបានបើក ការបាញ់ប្រហារ មកលើមនុស្សមួយក្រុម ដែលឈរជាជួរនៅខាងក្រៅក្រុង iVilla Hookah Lounge នៅឧទ្យាន 225 Park Aveក្នុងក្រុង Baltimore ។

សារព័ត៌មាន Baltimore Sun បានដកស្រង់សម្តីប៉ូលិសក្នុងស្រុក ដែលបាននិយាយថា មនុស្សចំនួន៧នាក់ ក្នុងនោះរាប់បញ្ចូលទាំងយុវជន៣នាក់ ត្រូវបានរងរបួស នៅក្នុងឧប្បតិ្តហេតុនៃការបាញ់ប្រហារ នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top