ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាមបោះជំហាន ថយចេញកាន់តែឆ្ងាយ ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ

បរទេស៖មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ៊ីរ៉ង់ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តដកខ្លួនចេញ កាន់តែឆ្ងាយ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ប្រសិនបើប្រទេសអឺរ៉ុបដែលជាម្ចាស់ហត្ថលេខា មិនគោរពកិច្ចព្រមព្រៀង នុយក្លេអ៊ែនោះទេនោះ។

លោក Ali Shamkhani ជាលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការព្រមានបែបនេះនៅថ្ងៃអាទិត្យ ដោយនិយាយថា ប្រសិនបើបណ្ដា ប្រទេសអឺរ៉ុបជាម្ចាស់ហត្ថលេខានៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ មិនបំពេញ កាតព្វកិច្ចរបស់ខ្លួនទេនោះ ប្រទេសអ៊ីរ៉ង់នឹងបោះជំហានទី៥ ចេញពីកិច្ចព្រមព្រៀងនោះ។

ដោយមិនបានផ្តល់ សេចក្តីលម្អិត លោក Ali Shamkhani បាននិយាយយ៉ាងដូច្នេះថា “ទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ បានបោះជំហានផ្សេងៗគ្នា បន្ថយការ ប្តេជ្ញានុយក្លេអ៊ែសន្តិភាពរបស់ខ្លួន ក្នុងគោលបំណងរក្សា និងធ្វើឲ្យមានតុល្យភាព ចំពោះការប្តេជ្ញា របស់ខ្លួន នៅក្រោមកិច្ចព្រមព្រៀង JCPOA ហើយប្រសិនបើអឺរ៉ុប បរាជ័យ ក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួននោះ យើងនឹងបោះជំហានទី៥បន្ត”៕ ប្រែសម្រួល៖ប៉ាង កុង

To Top