ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចំណាយប្រាក់ ជិត២៥លានដុល្លារ ក្នុងមួយថ្ងៃទៅលើទីភ្នាក់ងារ បង្ក្រាបអ្នកប្រឆាំង

បរទេស៖ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចំណាយប្រាក់ចំនួន ជិត២៥លានដុល្លារ អាមេរិកក្នុងមួយថ្ងៃ លើវិស័យរដ្ឋាភិបាលផ្សេងៗ ដែលបង្ក្រាប់ការប៉ះបោរប្រឆាំង ចាប់តាំងពីមានការតវ៉ា ចាប់ផ្តើមកើតមានឡើង នៅក្នុងខែវិច្ឆិកា ជុំវិញការកើនឡើង នៃតម្លៃប្រេង។

វិទ្យុ Radio Farda បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចំណាយប្រាក់៩ពាន់លានដុល្លារ ក្នុងថវិកាជាតិ ប្រចាំឆ្នាំនាពេលបច្ចុប្បន្ន ទៅលើវិស័យការងារចំនួន៤ រួមមានក្រសួងស៊ើបការណ៍សម្ងាត់ ប៉ូលីស កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ និងកងជីវពល Basij ដែលធ្វើសកម្មភាព ជាយន្តការបង្ក្រាប តាមរយៈការបង្ក្រាបដោយហិង្សា លើចលនានិងបាតុកម្មប្រឆាំង រដ្ឋាភិបាល ។

គួរបញ្ជាក់ថា ការចំណាយកញ្ចប់ថវិកា ៩ពាន់លានដុល្លារនេះ គឺត្រូវបានធ្វើឡើងស្របពេលមានវិបត្តិសេដ្ឋកិច្ច ចាប់តាំងពីអាមេរិកដាក់ទណ្ឌកម្មឡើងវិញ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ កាលពីឆ្នាំមិញ ដោយហៅវាថា ជាចំណុចខ្វះខាត៕
ប្រែសម្រួល ៖ ប៉ាង កុង

To Top
×