សេអ៊ូល៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប៉ាន់ប្រមាណថា ថវិកាចំនួន ១៤,៨ លានដុល្លារអាមេរិក ត្រូវផ្តល់ជំនួយស្បៀងអាហារ ដល់ប្រទេសកូរ៉េខាងជើង រហូតដល់ខែឧសភា ឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
ទីភ្នាក់ងារយូអិន នៅក្នុងសេចក្ដីសង្ខេបប្រទេសមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទថាខ្លួន បានចែកចាយស្បៀងអាហារ ចំនួន ២,៨៩៧ តោន ដល់ប្រជាជន ចំនួន ៥៤៩,០០០នាក់ នៅទូទាំងប្រទេសកូរ៉េខាងជើង កាលពីខែមុន។
របាយការណ៍បានឲ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាមក កម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់នូវរបបអាហារ និងធញ្ញជាតិពេញលេញ ដល់ប្រជាជនកូរ៉េខាងជើង រួមមានស្ត្រីមានផ្ទៃពោះ និងកុមារ។
ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ទណ្ឌកម្មអន្តរជាតិ នៅតែជាបញ្ហាប្រឈម ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងជើង៕
ដោយ៖ ឈូក បូរ៉ា