ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអូស្រ្តាលី ប្រកាសដាក់ពង្រាយកងទ័ព ៣.០០០នាក់ ដើម្បីជួយពន្លត់ភ្លើង ឆេះព្រៃដែលកាន់តែអាក្រក់ឡើងៗ

បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានប្រកាសថា កងកំលាំងចំនួន ៣.០០០ នាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីជួយពន្លត់បញ្ហាភ្លើងឆេះព្រៃនៅទូទាំងប្រទេស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកស្រី Linda Reynolds បាននិយាយថា នេះជាលើកដំបូងហើយដែលរឿងនេះបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។

សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់ជាង ៤០ អង្សាសេ (១០៤F) នៅផ្នែកខ្លះនៃភាគអាគ្នេយ៍អូស្ត្រាលី នៅថ្ងៃសៅរ៍នេះ ហើយក្រុមមន្រ្តីបានព្រមានថា សីតុណ្ហភាពឡើងខ្ពស់នេះ ត្រូវបានគេកំណត់ថាជា“ ថ្ងៃគ្រោះថ្នាក់” ។

ផ្ទាំងពាណិជ្ជកម្ម

ចាប់តាំងពីខែកញ្ញាមក អគ្គិភ័យនៅអូស្រ្តាលីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់។ មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន ហើយផ្ទះប្រមាណ ១៥០០ ខ្នងត្រូវបានបាត់បង់នៅរដូវភ្លើងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top