ព័ត៌មានអន្តរជាតិ

ដឹងអត់ថាមកដល់ពេលនេះ​ ទណ្ឌកម្មដោយអាមេរិក ធ្វើឲ្យអ៊ីរ៉ង់ខាតបង់ប៉ុន្មានហើយ?

បរទេស: គឺជាការលើកឡើងមួយ ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohaniកាលពីថ្ងៃទី៣១ខែធ្នូកន្លងទៅ ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវដែកមួយខ្សែ ក្បែរទៅនឹងទីក្រុងតេហរ៉ង់ ក្នុងការបញ្ជាក់ពីទំហំប្រាក់ ដែលប្រទេសរបស់លោក បានខាតបង់ដោយសារតែទណ្ឌកម្ម ពីសំណាក់ សហរដ្ឋអាមេរិក។

អត្ថបទដែលត្រូវបានចេញផ្សាយ ដោយវេបសាយ Oilprice.comនៅថ្ងៃសុក្រទី៣ខែ មករា បានសរសេរថា លោកRohaniបានបញ្ជាក់ថាយ៉ាងច្បាស់ថាប្រទេសអ៊ីរ៉ង់ គឺអាចនឹងរកប្រាក់ចំណូល បានទៅដល់២០០ពាន់លានដុល្លារ បន្ថែមទៀតប្រសិន បើប្រទេសរបស់ខ្លួនលោក មិនមានពាក់ព័ន្ធទៅនឹងសង្គ្រាម សេដ្ឋកិច្ចជាមួយ នឹងសហរដ្ឋអាមេរិកនោះ។

រំលឹកដែរថាសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអ៊ីរ៉ង់បានយល់ព្រម ទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ ដ៏ចម្រូងចម្រាសរបស់ខ្លួនជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្ម និងការលើកទឹកចិត្តផ្សេងទៀត។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មានគោលដៅសំខាន់ទៅលើឧស្សាហកម្ម ប្រេងនិងការនាំចេញរបស់អ៊ីរ៉ង់ បានកាត់បន្ថយការនាំប្រេងអ៊ីរ៉ង់យ៉ាងខ្លាំង នៅពេល ដែលសហរដ្ឋអាមេរិក បានបញ្ចប់កាលពីខែឧសភា នូវការលះបង់ទាំងអស់សម្រាប់ អ្នកទិញប្រេងរបស់អ៊ីរ៉ង់ ហើយនឹងមាននរណាម្នាក់ទាក់ទង នឹងប្រេងអ៊ីរ៉ង់ទៀតឡើង៕

ប្រែសម្រួល:ស៊ុនលី

To Top