ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណនឹងបញ្ជូនទ័ព រាប់ពាន់នាក់ ថែមទៀត ទៅតំបន់មជ្ឈិមបូព៌ា

បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនឹងបញ្ជូន កងទ័ពជិត៣.០០០នាក់ថែមទៀត ទៅតំបន់មជ្ឈិមបូព៌ា ពីកងពលអាកាសលេខ៨២ ដោយមានការប្រុងប្រយ័ត្ន ស្របពេលការគម្រាម កំហែងកើនឡើង ចំពោះកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូប ដែលនិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ការបញ្ជូនកងទ័ពអាមេរិកបន្ថែមនេះ ក៏កំពុងតែធ្វើការ ពិចារណា ដោយរួមបញ្ចូលទាំងការបញ្ជូនឧបករណ៍ នៃកងពលតូចលេខ ១៧៣ ដែលមានមូលដ្ឋាន នៅអឺរ៉ុប សម្រាប់កិច្ចការនានា ដូចជាកិច្ចការពារស្ថានទូត នៅក្នុងប្រទេសលីបង់ជាដើម។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានសន្យាធ្វើការសងសឹកវិញ បន្ទាប់ពីការវាយប្រហារ តាមអាកាសអាមេរិកមួយ ក្នុងទីក្រុងបាដាដ កាលពីថ្ងៃសុក្រ សម្លាប់លោក Qassem Soleimani ជាមេបញ្ជាការយោធា​ ដ៏លេចធ្លោរបំផុតរបស់ទីក្រុងតេអេរ៉ង់ និងជាស្ថាបត្យករនៃការបង្កើន ឥទ្ធិពលអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top