ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ចង់ឲ្យកងទ័ព បរទេស ចាកចេញ ក្រោយមានការ វាយប្រហារ តាមអាកាស

បរទេស ៖ រដ្ឋសភា នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវ ឲ្យកងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀត ចាកចេញពីប្រទេសខ្លួន ស្របពេលមាន ប្រតិកម្មប្រឆាំង កើនឡើង ចំពោះការ ដែលអាមេរិកសម្លាប់នាយឧត្តមសេនីយ៍ ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប ។

យោងតាមសេចក្តីរាយការណ៍ រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ បានអនុម័តសេចក្តីសម្រេចស្នើ ឲ្យបញ្ចប់វត្តមានកងទ័ព បរទេសទាំងអស់ ឆ្លុះបញ្ចាំងឲ្យឃើញ ការភ័យខ្លាចរបស់មនុស្ស ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ថា ការវាយប្រហារកាលពីថ្ងៃសុក្រ សប្ដាហ៍មុន អាចនឹងរុញច្រានពួកគេឲ្យធ្លាក់ ចូលទៅក្នុងសង្គ្រាម មួយផ្សេងទៀត រវាងមហាអំណាចធំ ជាងខ្លួនទាំងពីរ នៅលើទឹកអ៊ីរ៉ាក់និងនៅទូទាំងតំបន់ ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់និងសហរដ្ឋអាមេរិក បានធ្វើការប្រកួតប្រជែង ប្រយុទ្ធគ្នាក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីមានការលុកលុយ ដឹកនាំដោយអាមេរិក ក្នុងឆ្នាំ២០០៣ ដែលបានផ្តួលរំលំមេដឹកនាំផ្ដាច់ការ គឺលោក សាដាម ហ៊ូស្សេនមកម្ល៉េះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top