ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលថាខ្លួនធ្វើតេស្ដមីស៊ីល ជារឿងនយោបាយ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានថ្កោលទោស ចំពោះរបាយការណ៍មិនពិត របស់ទូរទស្សន៍ NHK របស់ជប៉ុន ស្តីពីការបាញ់មីស៊ីលរបស់ខ្លួន កាលពីខែមុនថា ជាហេតុផលនយោបាយ ដើម្បីបង្កឱ្យមានអារម្មណ៍ភេរវកម្ម នៅក្នុងតំបន់។

ទូរទស្សន៍ NHK បានផ្ញើព្រឹត្តិប័ត្រព័ត៌មានមួយ កាលពីចុងខែធ្នូ ដែលបានរាយការណ៍មិនត្រឹមត្រូវថា កូរ៉េខាងជើងបានបាញ់មីស៊ីល ចូលដែនទឹកភាគខាងកើតនៃប្រទេសជប៉ុន។ ក្រោយមកទូរទស្សន៍ NHK បានចុះផ្សាយថាខ្លួនបានចាក់ផ្សាយ ជាការតេស្តផ្សាយដោយចៃដន្យ។

មន្ត្រីកូរ៉េខាងជើងបានលើកឡើងថា“ ការរាយការណ៍ខុស ដែលត្រូវបានគេមើលឃើញ ជាញឹកញាប់នៅក្នុងប្រទេសជប៉ុន ដែលអួតអាងថាជាបច្ចេកវិទ្យាខ្ពស់ អាចត្រូវបានគេគិតថា ជាកំហុសមួយភ្លែត ប៉ុន្តែខ្លួនស្មានថា គ្រោះថ្នាក់ពេកនៃគោលបំណង ដែលត្រូវបានធ្វើឡើងគ្រាន់តែជាកំហុស ឬការយល់ច្រឡំប៉ុណ្ណោះ” ៕ ដោយ៖ ឈូក បូរ៉ា

To Top