ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ការពារការបាញ់បង្ហោះផ្កាយរណប ប្រកបដោយសន្តិភាព

បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែធ្វើការប្តេជ្ញា ជំរុញបោះជំហានទៅមុខ ជាមួយនឹងការអភិវឌ្ឍលើវិស័យអវកាស ដោយមិនគិត ពីការប្រឆាំងណាមួយនោះឡើយ។

ទីភ្នាក់ងារសារព័ត៌មាន NK Economy បានរាយការណ៍នៅថ្ងៃចន្ទ សប្ដាហ៍នេះថា សារព័ត៌មានផ្នែកច្បាប់ ដែលបោះពុម្ពផ្សាយ ដោយសាកលវិទ្យាល័យ គីម អ៊ីលស៊ុង ក្នុងឆ្នាំ២០១៩ មានរួមបញ្ចូលនូវអត្ថបទ ស្តីពីការខិតខំប្រឹងប្រែង នៃរបបកូរ៉េខាងជើង ក្នុងដំណើរស្រាវជ្រាវពីលំហ សម្រាប់គោលបំណងសន្តិភាពនិងវិទ្យាសាស្ត្រ។

គួរបញ្ជាក់ថា អត្ថបទព័ត៌មាននេះ គឺត្រូវបានធ្វើឡើង ស្របពេលមានក្តីព្រួយបារម្ភ កំពុងតែកើនឡើងថា ប្រទេសកូរ៉េខាងជើង អាចនឹងបន្តធ្វើការបង្កហេតុតេស្តមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ ក្រោមការក្លែង ធ្វើជាបាញ់បង្ហោះផ្កាយរណប រួមមានផ្កាយរណប Kwangmyongsong-5 ជាដើម៕ ប្រែសម្រួល៖ប៉ាង កុង

To Top