ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីការពារជាតិ អារ៉ាប៊ីសាអូឌីត ជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ពិភាក្សាគ្នា ពីសហប្រតិបត្តិការយោធា កំពុងប្រព្រឹត្តទៅ

បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានមានព្រះបន្ទូលក្នុងសារធ្វីតធ័រមួយ នាថ្ងៃអង្គារនេះថា ទ្រង់ទើបបានជួប ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper និងបានពិភាក្សាគ្នាពីភាពលំបាករួម ដែលប្រទេសទាំងពីរបានប្រឈមមុខ។

ក្រៅពីនេះ ទ្រង់ក៏បានធ្វើការសង្កត់ធ្ងន់ផងដែរ នូវសារសំខាន់នៃសហប្រតិបត្តិការយោធា កំពុងតែប្រព្រឹត្តទៅរបស់ប្រទេសទាំងពីរ ថាវាបម្រើដល់សន្តិសុខ ក្នុងតំបន់និងសន្តិសុខអន្តរជាតិ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន New York Times នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ជំនួបនេះ គឺត្រូវបានធ្វើឡើង ក្រោយពីមានការសម្លាប់ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់មួយរូប ឈ្មោះ Qassem Soleimani ក្នុងប្រតិបត្តិការវាយប្រហារ ដោយកូនដ្រូនអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅព្រលានយន្តហោះក្នុងទីក្រុងបាដាដ ដែលបង្កឲ្យមានការតានតឹង ក្នុងតំបនកើនឡើងជាខ្លាំង៕ ប្រែសម្រួល៖ប៉ាង កុង

To Top