ព័ត៌មានអន្តរជាតិ

មន្ត្រីយូអិន៖​ អំពើភេរវកម្ម បានកើនដល់កម្រិត មិនធ្លាប់មានពីមុនមក នៅក្នុងតំបន់អាហ្វ្រិកខាងលិច និងតំបន់សាហែល

បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា អាហ្វ្រិកខាងលិចនិងតំបន់សាហែល កំពុងតែទទួលរងការកើនឡើងជាខ្លាំង នូវអំពើភេរវកម្មដែលមិនធ្លាប់មានពីមុនមក ដែលផ្តោតគោលដៅ លើយោធានិងស៊ីវិល។

លោក Mohamed Ibn Chambas ជាប្រធានការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការអាហ្វ្រិកខាងលិច និងតំបន់សាហែល បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះថា តំបន់នេះ កំពុងតែស្ថិតនៅក្រោម ការវាយប្រហារឥតឈប់ឈរ ពីសំណាក់ក្រុមភេរវករ ក្នុងប្រទេសនានា ដូចជាប្រទេសប៊ើគីណាហ្វាសូ ប្រទេសម៉ាលី និងប្រទេសនីហ្សេជាដើម។

មន្ត្រីអង្គការសហប្រជាជាតិ បានកត់សម្គាល់ឃើញថា ការវាយប្រហារភេរវកម្ម នៅក្នុងតំបន់សាហែល ជាញឹកញាប់មានជាប់ពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែង របស់ពួកជ្រុលនិយម ចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដែលរៀបចំទុក ដូចជាការជួញដូរអាវុធ និងការជីកយករ៉ែដោយខុសច្បាប់ កំពុងតែរីកដុះដាលខ្លាំង នៅក្នុងតំបន់ ដែលមានការគ្រប់គ្រងរដ្ឋទន់ខ្សោយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top