ព័ត៌មានអន្តរជាតិ

បំផ្ទុះស្លាប់យោធា អាមេរិក ២នាក់ របួស២នាក់ នៅអាហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី១២ខែមករានេះបានឲ្យដឹងថា សមាជិកយោធាអាមេរិក ២ នាក់ត្រូវបានសម្លាប់និង ២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការផ្ទុះមួយនៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ម្សិលមិញ។

កងកំលាំងគាំទ្រការតស៊ូដឹកនាំ ដោយអង្គការណាតូបានធ្វើសេចក្តី ការណ៍និងបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក ២ នាក់ត្រូវបានសម្លាប់និង ២ នាក់បានរងរបួសនៅក្នុងប្រតិបត្តិការ របស់ខ្លួនក្នុងពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារ ដោយគ្រាប់បែកប្រភេទ IED នៅខេត្ត Kandahar ប្រទេសអាហ្វហ្គានីស្ថាន។

គួរឲ្យដឹងដែរថាកន្លងមកជារឿយៗ ក្រុមតាលីបង់ ត្រូវបានគេជឿជាក់ថាជាអ្នកដែលតែងតែប្រើប្រាស់ គ្រាប់បែកប្រភេទ IED នេះសម្រាប់ធ្វើការវាយប្រហារ មកលើកងកម្លាំងរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអាហ្គានីស្ថាន ដោយគ្រាប់បែកនេះមានភាពងាយស្រួលក្នុងការបង្កប់ក្នុងដីនិងផ្លូវ ធ្វើដំណើរនានាក្នុងប្រទេសនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top