ព័ត៌មានអន្តរជាតិ

កែវយឹតទស្សន៍វិទ្យុធំបំផុត របស់ពិភពលោក នៅខេត្ត GUIYANG ចាប់ផ្តើមដំណើរការជាផ្លូវការហើយ

GUIYANG៖ ប្រទេសចិន បានបញ្ចប់ការធ្វើតេស្តិ៍ កែវយឹតទស្សន៍វិទ្យុធំ និងរសើបបំផុតនៅលើពិភពលោក បានដាក់ឲ្យដំណើរការជាផ្លូវការ បន្ទាប់ពីការសាកល្បង មានរយៈពេល៣ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងខេត្ត GUIYANG នៃប្រទេសចិន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

កែវយឹត “តេឡេស្កូប”នឹងបើកជាបណ្តើរៗ ដល់តារាវិទូនៅជុំវិញពិភពលោក ដោយផ្តល់ឲ្យពួកគេនូវឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីបង្ហាញអាថ៌កំបាំង នៅជុំវិញលោកុប្បត្តិ និងការវិវត្តនៃសកលលោក។ លោកShen Zhulin មន្ត្រីនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកែទម្រង់ជាតិ បាននិយាយនៅក្នុងសន្និសិទមួយថា សូចនាករបច្ចេកទេសទាំងអស់ នៃកែវយឈតបានឈានដល់ ឬលើសកម្រិត ដែលបានគ្រោងទុក ហើយការអនុវត្តរបស់វា គឺឈានមុខគេលើពិភពលោក។

កែវយឈតអុបទិកមានចម្ងាយ ៥០០ ម៉ែត្រ គឺជាកែវពង្រីកដែលមានមុខកាត់ មានអង្កត់ផ្ចិតកន្លះគីឡូម៉ែត្រ ព្រមទាំងមានទំហំប៉ុនវាលបាល់ទាត់ ប្រហែល៣០ ដោយមានទីតាំង ស្ថិតនៅក្នុងតំបន់ បែបធម្មជាតិនៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។

លោកJiang Peng ប្រធានវិស្វករកែវយឹត បាននិយាយថា បន្ទាប់ពីការដាក់ឲ្យដំណើរការរបស់ខ្លួន ឥឡូវនេះ FAST អាចត្រូវបានប្រើសម្រាប់ការស្ទង់មតិពេញលេញ ហើយត្រូវបានគេរំពឹងថា នឹងធ្វើការរកឃើញ វិទ្យាសាស្ត្រសំខាន់ៗមួយចំនួន ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខនេះ៕ ដោយ៖លី ភីលីព

To Top