ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ Harry គ្រោងចាកចេញ​ ពីខ្សែរាជវង្ស របស់ចក្រភពអង់គ្លេស ដើម្បីជីវិតរីករាយ របស់មហេសី Meghan

បរទេស៖ តាមសេចក្តីរាយការណ៍ គឺព្រះអង្គម្ចាស់ Hary ឬហៅតាមគោរពងារថា Duke of Sussex បានធ្វើការសម្រេចចិត្តយ៉ាង ប្រញាប់ប្រញាល់ ដើម្បីដើរចេញពីរាជវង្សវិញ នៅពេលដែលមហេសី របស់ព្រះអង្គបានចំណាយ ពេលច្រើននៅសហរដ្ឋអាមេរិក ជាមួយគ្រួសារ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ The Sun ថា សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពួកគេមានគម្រោង ចុះចេញពីតួនាទីជាន់ខ្ពស់ និងចំណាយពេលច្រើនទៀតឆ្លងកាត់ មហាសមុទ្រអាត្លង់ទិក ដែលមិននឹកស្មានដល់ សម្រាប់ទាំងគ្រួសាររាជវង្ស និងសាធារណៈជន ដោយសារតែព្រះអង្គម្ចាស់ Hary “ ដឹងថា ព្រះអង្គត្រូវចាត់វិធានការឱ្យរហ័ស” ។

“ មហេសីព្រះអង្គ គឺ Meghan មិនបានតាំងទីលំនៅ នៅចក្រភពអង់គ្លេសទេ ហើយគាត់ដឹងរឿងនោះហើយចង់ អោយនាងសប្បាយចិត្ត។ ហើយថ្មីៗនេះ វាកាន់តែអាក្រក់ទៅ ៗ ដោយទំនាញនៅក្នុងប្រទេសកាណាដា ជួយពង្រឹងទស្សនៈរបស់នាងថា គ្រួសារនឹងប្រសើរជាងការយកចិត្តទុកដាក់ ហើយចំណាយពេលច្រើននៅទីនោះ ។ ព្រះអង្គម្ចាស់ Hary បារម្ភថា ការស្នាក់នៅចក្រភពអង់គ្លេសយូរពេក នឹងនាំឱ្យ Meghan មានភាពវង្វេងស្មារតី។ នោះហើយជាមូលហេតុដែលអ្វីៗ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ។

ប្រភពមួយទៀតបាននិយាយថា ព្រះអង្គម្ចាស់ Harry មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃតួនាទីជាន់ខ្ពស់ក្នុងខ្សែរាជវង្ស អាចជះឥទ្ធិពលដល់ជីវិតរបស់ភរិយាគឺ Meghan និងឥទ្ធិពលរបស់វាទៅលើ អាពាហ៍ពិពាហ៍និងជីវិតគ្រួសារ ។ “គាត់បានបើកចំហអំពីការតស៊ូសុខភាពផ្លូវចិត្ត របស់គាត់នាពេលកន្លងមក ហើយដឹងថាមានអ្វីដែលត្រូវធ្វើឱ្យបានឆាប់ ដើម្បីធ្វើឱ្យស្ថានភាពមិនសូវតានតឹង” ។

តាមសេចក្តីរាយការណ៍ គឺព្រះអង្គម្ចាស់ Harry បានណែនាំគំនិត អោយចាកចេញពីឋានៈជារាជវង្សជាន់ខ្ពស់ គឺនៅមុនថ្ងៃបុណ្យណូអែលមកម្លេះ។ បិតាព្រះអង្គ គឺ Prince Charles បានប្រាប់គាត់ឱ្យបង្កើតគំនិត ហើយព្រះអង្គម្ចាស់ Harry បានបញ្ជូនសេចក្តីព្រាងសំណើរមុនពេលស្នើសុំការប្រជុំជាមួយព្រះមហាក្សត្រិយានីលើបញ្ហានេះ ប៉ុន្តែសំណើនេះត្រូវបានរារាំងដោយមន្រ្តីវិមាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×