ព័ត៌មានអន្តរជាតិ

រន្ធត់! ភ្នំភ្លើងសកម្មភាពខ្លាំងលំដាប់ទី២ របស់ហ្វីលីពីនផ្ទុះឡើង គំរាមដល់ពលរដ្ឋ ឲ្យបង្ខំចិត្តជម្លៀសចេញជិត៥ម៉ឺននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ពលរដ្ឋជិត៥០.០០០នាក់ កំពុងរស់នៅជិតភ្នំភ្លើងមួយ នៅលើដែនកោះ ជិតដីគោកហ្វីលីពីន ត្រូវបានក្រុមមន្ត្រីព្រមាន ឲ្យជម្លៀសខ្លួនចេញ ដោយភ័យខ្លាចពីការផ្ទុះភ្នំភ្លើងមួយ ដែលកំពុងកើតឡើងដ៏ខ្លាំងក្លាបំផុត ។

វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បង្កើននូវសញ្ញាប្រុងប្រយ័ត្ន សម្រាប់ភ្នំភ្លើង Taal នៅក្នុងក្រុង Talisay នៅខេត្ត Batangas ដែលស្ថិតនៅចម្ងាយ ប្រមាណ៦៦គីឡូម៉ែត្រប៉ុណ្ណោះ នៃភាគខាងត្បូងក្រុងម៉ានីល ហើយកាលពីថ្ងៃអាទិត្យ មានកម្រិត៤ ក្នុងចំណោមកម្រិតគ្រោះថ្នាក់លេខ៥ ដែលបានបង្ហាញអំពីសញ្ញា នៃការបង្កគ្រោះថ្នាក់ដ៏ខ្លាំង “ក្នុងអំឡុងពេលប៉ុន្មានម៉ោង ដល់ប៉ុន្មានថ្ងៃខាងមុខទៀត” ។

កម្រិត៤ មានន័យថា ជាកម្រិតមួយដែលផ្ទុះឡើងនូវភ្នំភ្លើង ដែលកំពុងតែវិវត្តន៍ ។ វិទ្យាស្ថានបានប្រកាសតំបន់ គ្រោះថ្នាក់ជាអចិន្ត្រៃយ៏ ដែលស្ថិតនៅដែនដីឬសនៃបន្ទុះភ្នំភ្លើង Taal ស្ថិតក្នុងចម្ងាយ១៤គីឡូម៉ែត្រ ដែលបានប៉ើងផេះ និងផ្កាភ្លើងកែ្អរចេញមក ។

វិទ្យាស្ថានដដែលនេះ បានបញ្ជាក់ថា ភ្នំភ្លើងបានព្រួសផេះ និងបង្កឲ្យមានកម្តៅក្តៅ កើនឡើងខ្លាំងនៅថ្ងៃចន្ទនេះ ។

មន្ត្រីមកពីវិទ្យាស្ថានបានបញ្ជាក់ថា សរុបទៅមានករណីរញ្ជួយដីចំនួន៥២លើក ដែលកើតចេញពីបន្ទុះភ្នំភ្លើង នៅតំបន់ Taal គិតត្រឹមម៉ោង១២និង៤៩នាទីព្រឹកថ្ងៃចន្ទនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top