ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា ពលករកូរ៉េខាងជើងស្ទើរតែទាំងអស់ បានវិលត្រឡប់ទៅប្រទេសវិញ

បរទេស៖ក្រសួងការបរទេស នៃប្រទេសរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ កំពុងតែអនុវត្តតាមទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងបានបញ្ជូនពលករកូរ៉េខាងជើង ស្ទើរតែទាំងអស់ ឲ្យវិលត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ។

លោក Pyotr Ilichev ជាប្រធាននាយកដ្ឋាន ក្រសួងការបរទេសទទួលបន្ទុក ផ្នែកអង្គការអន្តរជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា រដ្ឋាភិបាលរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការបញ្ជូនពលករកូរ៉េខាងជើង ស្ទើរតែទាំងអស់ ឲ្យវិលទៅប្រទេសវិញ ដោយអនុលោម ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្រោមទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ គឺនៅក្នុងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចលេខ២៣៩៧ ដែលរួមបញ្ចូលទាំងបម្រាម លើពលកម្មនៅបរទេស របស់កូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

To Top