ព័ត៌មានអន្តរជាតិ

គុណភាពខ្យល់ នៅបាងកក និងតំបន់ ចំនួន ៣៧ នៅក្បែរនោះ ឡើងហួសពី កម្រិតសុវត្ថិភាព

បរទេស៖ ទីក្រុងបាងកក និងបណ្តាខេត្តដែលនៅក្បែរនោះ នៅតែមានផ្សែងអ័ព្ទដោយមាន កំហាប់ភាគល្អិតនិចលធូលី PM2.5 ហួសពីកម្រិតសុវត្ថិភាពនៅស្ថានីយ ត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៣៧ នៅព្រឹកថ្ងៃសៅរ៍នេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យ ការបំពុលបរិស្ថាន (PCD) បាននិយាយថា កម្រិតនៃភាគល្អិត ដែលមានគ្រោះថ្នាក់នៅក្នុងខ្យល់នៅ Greater Bangkok មានចន្លោះពី ៣៩ ទៅ ៧៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅពេលព្រឹក ដោយលទ្ធផលនៅក្នុង ៣៧ តំបន់ លើសពីបទដ្ឋានសុវត្ថិភាព ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ផ្សែងអ័ព្ទមិនល្អកាលពីថ្ងៃសៅរ៍កាន់តែអាក្រក់ទៅ ៗ នៅតំបន់ភាគច្រើននៃរាជធានីនេះ ចាប់ពីថ្ងៃសុក្រ មក នៅពេលដែលកម្រិត ២៨-៥៥mcg / cm មានធូលីល្អ លើសកម្រិតសុវត្ថិភាពនៅ ១០ ស្ថានីយត្រួតពិនិត្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top