ព័ត៌មានអន្តរជាតិ

បិទផែប្រេងកាតច្រើនកន្លែង​ នៅប្រទេសលីប៊ី កំពុងធ្វើឲ្យយូអិន បង្ហាញក្តីព្រួយបារម្ភ

ទ្រីប៉ូលី៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៨ ខែមករានេះ បានសរសេរថា បេសកកម្មគាំទ្រ ដោយអង្គការសហប្រជាជាតិ នៅលីប៊ី ដែលហៅកាត់ថា UNSMIL នៅព្រឹកថ្ងៃនេះ បានប្រកាសសម្តែង ការព្រួយបារម្ភ ចំពោះបញ្ហាបញ្ចប់ដំណើរការ កំពង់ផែប្រេង នៅភាគខាងកើត ប្រទេសលីប៊ី ដោយមេដឹកនាំ កុលសម្ព័ន្ធក្នុងតំបន់។

នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញដោយ UNSMIL បានបន្ថែមទៀតថា វិធានការនេះ នឹងអាចផ្តល់ផលវិបាក ដ៏មហន្តរាយដំបូង និងសំខាន់បំផុត សម្រាប់ប្រជាជនលីប៊ី ដែលពឹងផ្អែក លើលំហូរប្រេង ដោយឥតគិតថ្លៃ សម្រាប់សុខុមាលភាព របស់ពួកគេ ហើយនឹងមានផលប៉ះពាល់ អាក្រក់សម្រាប់ស្ថានភាព សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកំពុងធ្លាក់ចុះដុនដាប រួចទៅហើយនោះជាមិនខាន។

គួរឲ្យដឹងដែរថាកងទ័ពលីប៊ី ដែលមានមូលដ្ឋាន នៅភាគខាងកើត បានដឹកនាំយុទ្ធនាការយោធា ចាប់តាំងពីដើមខែមេសា នៅក្នុងនិងជុំវិញ រដ្ឋធានីទ្រីប៉ូលី ដោយព្យាយាមដណ្តើម កាន់កាប់ទីក្រុង និងផ្តួលរំលំរដ្ឋាភិបាល ដែលគាំទ្រ ដោយអង្គការ សហប្រជាជាតិ ហើយជាលទ្ធផលមកដល់ពេលនេះ ជិវិតមនុស្សរាប់ពាន់នាក់ហើយ ដែលបានបាត់បង់ជីវិត ខណៈដែលពលរដ្ឋ ប្រមាណជា១២ម៉ឺននាក់ ត្រូវបានបង្ខំចិត្ត ចាកចេញពីតំបន់នេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top