ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោស គម្រោងជប៉ុន បង្កើតអង្គភាព អវកាសយោធា

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស គម្រោងរបស់ទីក្រុងតូក្យួ បង្កើតអង្គភាពអវកាសយោធា ដោយបាននិយាយថា ផែនការនោះ គឺជាទង្វើគ្មានការពិចារណា ប្រកបដោយគ្រោះថ្នាក់ ធ្វើជប៉ុនក្លាយជា យក្សយោធា។

ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការកូរ៉េខាងជើង ឈ្មោះ KCNA បាននិយាយក្នុងបទវិចារណា របស់ខ្លួនដូច្នេះថា “ប្រទេសជប៉ុន មានការចាប់អារម្មណ៍ខ្លាំង លើការកេងចំណេញ ក្នុងវិស័យអវកាស សម្រាប់គោលបំណង ដ៏អាក្រក់របស់ខ្លួន ក្នុងការបង្កើតសមត្ថភាព ការពារជាតិ”។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត កូរ៉េខាងត្បូង យុនហាប់ ប្រទេសជប៉ុន កាលពីឆ្នាំមិញ បានប្រកាសថា កងកម្លាំងយោធារបស់ខ្លួន មានគម្រោងបង្កើតអង្គភាព យោធាមួយ ដែលមានជំនាញ ផ្នែកបញ្ហាអវកាសនានា នៅត្រឹមឆ្នាំ២០២៣៕ ប្រែសម្រួល៖ប៉ាង កុង

To Top