ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធា អាមេរិកបង្ហាញ ទំនុកចិត្តទាំងស្រុង ក្នុងសមត្ថភាពការពារ មីស៊ីលកូរ៉េខាងជើងថ្មី

បរទេស ៖ អនុប្រធាន នៃអគ្គលេខាធិការចម្រុះសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា លោកមានជំនឿទុកចិត្ត១០០ភាគរយ ក្នុងសមត្ថភាពសហរដ្ឋអាមេរិក ការពារខ្លួនពីមីស៊ីលថ្មី របស់ប្រទេសកូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នាយឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក John Hyten បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងអំឡុងសិក្ខាសាលាមួយ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ ដោយលោកបានបង្ហាញថា ប្រទេសកូរ៉េខាងជើង ទើបបានបោះជំហានយ៉ាងសំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍមីស៊ីលរបស់ខ្លយន។

នៅក្នុងពេលជាមួយនេះដែរ លោកអនុប្រធានអគ្គសេនាធិការចម្រុះ សហរដ្ឋអាមេរិករូបនេះ ក៏បានមានប្រសាសន៍ប្រាប់ផងដែរថា ប្រទេសកូរ៉េខាងជើង ទើបបានអភិវឌ្ឍកម្មវិធី មីស៊ីលផ្លោងមួយ ដែលអាចគម្រាមកំហែង ដល់សហរដ្ឋអាមេរិក បើទោះជាវាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដ៏ក្រីក្របំផុតលើពិភពលោកក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top