ព័ត៌មានអន្តរជាតិ

អាមេរិក ទទួលបានព័ត៌មានចារកម្មថា នឹងជិតមានការវាយប្រហារ លើទាហានអាមេរិក នៅអាល្លឺម៉ង់

បរទេស៖ ជាមួយនឹងទាហាន អាមេរិកជិត ៣៩.០០០ នាក់ ដែលត្រូវបានដាក់ពង្រាយ នៅទូទាំងប្រទេសអាល្លឺម៉ង់ កងទ័ពអាមេរិកាំង Garrison Bavaria ដែលមានមូលដ្ឋាននៅ Grafenwohr ត្រូវបានគេគិតថា ជាមូលដ្ឋានយោធាអាមេរិក ធំបំផុតមួយនៅឯបរទេស ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទស្សនាវដ្តី Newsweek បានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះ បាននិយាយ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានទទួលព័ត៌មាន ស៊ើបការណ៍អំពី“ ការវាយប្រហារដែលអាចកើតមាន” ប្រឆាំងនឹងកងទ័ពអាមេរិក ដែលឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ។

“ ព័ត៌មានរបស់ភាគីទីបី” ដែលត្រូវបានគេរាយការណ៍ថា ទទួលបានដោយកងពលតូច ស៊ើបការណ៍ យោធាលេខ ៦៦ របស់សហរដ្ឋអាមេរិក បានចាត់ចែង កងទាហាន ពិសេស ដែលមានមូលដ្ឋាននៅ Tower Barracks ទាំងនៅ Grafenwohr ឬ Tower Barracks នៅទីក្រុង Dulmen ជាគោលដៅសក្តានុពល ចំពោះការវាយប្រហារនោះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ការវាយប្រហារនេះ នឹងត្រូវធ្វើឡើងដោយក្រុមជ្រុលនិយមហ្ស៊កដានី ដែលមិនស្គាល់ឈ្មោះ ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសអាល្លឺម៉ ង់ក្បែរមូលដ្ឋានយោធាដែលមិនស្គាល់ ។ ហ្សកដានីដែលមិនស្គាល់ប្រភពទាំងនោះ ត្រូវបានគេពិពណ៌នាថា ជាអ្នកស្មោះត្រង់ នឹងស្តេចហ្ស៊កដានី និងថ្មីៗនេះ បានទាមទារឱ្យសម្លាប់ទាហាន អាមេរិក នៅប្រទេសអាល្លឺម៉ង់ ។ នេះបើតាមរបាយការណ៍ស៊ើប ការណ៍សម្ងាត់បានអះអាង។

Newsweek បានពន្យល់នៅក្នុងបរិបទនេះថា ពេលខ្លះអ្នករិះគន់ប្រើពាក្យ“ ស្តេច” ជាពាក្យប្រមាថ ដល់ស្តេចហ្ស៊កដានី Abdullah II ដែលមុននេះបានផ្តល់សញ្ញាគាំទ្រ ដល់ប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top