ព័ត៌មានអន្តរជាតិ

លោក ត្រាំ គ្រោងបង្ហាញ ផែនការ សន្ដិភាព តំបន់មជ្ឈឹមបូព៌ា មុនដំណើរទស្សនកិច្ច របស់លោក ណេតាន់យ៉ាហ៊ូ សប្ដាហ៍ក្រោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា លោកនឹងបង្ហាញ​​ ផែនការសន្តិភាព តំបន់មជ្ឈឹមបូព៌ា ដែលរង់ចាំជាយូរមកហើយ មុនពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។

ថ្លែងទៅកាន់ អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បានលើកឡើងថា លោកនឹងចេញផ្សាយផែនការនេះ មុនពេលជួបជាមួយលោក ណេតាន់យ៉ាហ៊ូ ថា “ពេលណាមួយមុនពេលនោះ ប្រហែលជាយើង នឹងបញ្ចេញវាបន្តិចមុននោះ”។

លោកប្រធានាធិបតី ក៏បានឲ្យដឹងផងដែរថា ប្រជាជនប៉ាឡេស្ទីន អាចនឹងមានប្រតិកម្មអវិជ្ជមាន ចំពោះផែនការ នៅពេលដំបូង ប៉ុន្តែថា “វាពិតជាវិជ្ជមាន សម្រាប់ពួកគេ” ។

សេតវិមានមុននេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ “គឺជាឱកាសមួយ ដើម្បីពិភាក្សាពីផលប្រយោជន៍ សន្តិសុខក្នុងតំបន់ និងថ្នាក់ជាតិរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា

To Top