ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុន ជាច្រើន កំពុងត្រៀមខ្លួន សម្រាប់ការរំខាន នៅក្នុងប្រទេសចិន បង្កពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា

តូក្យូ៖ ក្រុមហ៊ុនជប៉ុន មួយចំនួនធំ កំពុងត្រៀមសម្រាប់ការរំខាន ដល់ប្រតិបត្តិការ របស់ពួកគេ នៅក្នុងប្រទេសចិន ដោយសារការផ្ទុះឡើង នូវវីរុសកូរ៉ូណា ដែលកំពុងតែរីករាលដាល យ៉ាងខ្លាំងនៅទូទាំងប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះ ។

ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតា បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានសម្រេចចិត្តពន្យារពេល ការបើកដំណើរការឡើងវិញ នៅឯរោងចក្ររថយន្តចំនួន ៤ នៅក្នុងប្រទេសចិន ដែលបច្ចុប្បន្នត្រូវ បានបិទសម្រាប់ថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំថ្មី រហូតដល់ពេល ខ្លះបន្ទាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ។

ក្រុមហ៊ុនផលិតរថយន្តនេះគ្រោងនឹងចាប់ផ្តើមដំណើរការរោងចក្រទាំង ៤ នៅថ្ងៃទី០៣ ឬ ០៤ ខែកុម្ភៈ ប៉ុន្តែក្រុមហ៊ុននេះ ចង់ធានា ឲ្យមានការផ្គត់ផ្គង់គ្រឿង បន្លាស់មុននឹងចាប់ផ្តើមដំណើរការឡើងវិញ ។ ក្រុមហ៊ុនបាន្យដឹងថា ខ្លួនមិនទាន់កំណត់កាលបរិច្ឆេទ សម្រាប់ការចាប់ផ្តើមឡើង វិញនោះទេ៕

ដោយ ឈូក បូរ៉ា

To Top