ព័ត៌មានអន្តរជាតិ

អ្នកជំងឺកូរ៉ូណាវីរុសចំនួន ២៤៣នាក់ ជាសះស្បើយពីជំងឺ ត្រូវគ្រូពេទ្យអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺសរុបចំនួន ២៤៣ នាក់ដែលឆ្លងវីរុសកូរ៉ូណាវីរុស ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃសុក្រ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ថ្ងៃសុក្រមានមនុស្ស ៧២ នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

អ្នកជំងឺអាចត្រូវបានអនុញ្ញាត ឱ្យចាកចេញនៅពេលរោគសញ្ញា ត្រូវបានកាត់បន្ថយសីតុណ្ហភាព នៅក្នុងរាងកាយ នៅតែស្ថិតក្នុងកំរិតធម្មតា យ៉ាងហោចណាស់បីថ្ងៃ ហើយការធ្វើតេស្តិ៍អាស៊ីដ nucleic បង្ហាញលទ្ធផលអវិជ្ជមានពីរដង។ នេះបើយោងតាម NHC ។

សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រកណ្តាលអធ្រាត្រ មនុស្សសរុប ២៥៩ នាក់បានស្លាប់ ហើយ ១១.៧៩១ នាក់ត្រូវបានគេអះអាងថា មានករណីឆ្លងវីរុសកូរ៉ូណា ដែលបានគេរាយការណ៍ថាកើតឡើងនៅក្នុងតំបន់ចំនួន ៣១ ក្នុងខេត្ដ និងអង្គភាពផលិតកម្មនិងសំណង់ស៊ីនជាំង នៅក្នុងប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top