ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ធ្វើតេស្តសាកល្បង មីស៊ីល ជាលើកទីពីរ ក្នុងរយៈពេល ពីរខែ

បរទេស៖មន្ត្រីការពារជាតិ អ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បង មីស៊ីល ចូលទៅក្នុងអាកាស នៅភាគកណ្ដាល នៃប្រទេស ហើយព្រឹត្តិការណ៍នេះ គឺជាការបាញ់តេស្តសាកល្បងមីស៊ីលជាលើកទីពីរ របស់ប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលពីរខែ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល មិនបានផ្តល់សេចក្តីលម្អិត នៃការតេស្តសាកល្បងនេះទេ ប៉ុន្តែអ្នកវិភាគជឿជាក់ថា វាជាការសមមួយ ដែលមាន ពាក់ព័ន្ធនឹងមីស៊ីលផ្លោងឆ្លងទ្វីប Jericho។

ប៉ុន្តែក្រសួងគ្រាន់តែនិយាយយ៉ាងដូច្នេះថា ស្ថាប័នការពារជាតិ បានធ្វើតេស្តបាញ់សាកល្បង នូវប្រព័ន្ធរុញច្រានរ៉ុកកែតមួយ ពីមូលដ្ឋានយោធាមួយ ស្ថិតនៅភាគកណ្ដាលប្រទេស និងការបាញ់តេស្តនេះ គឺត្រូវបានគ្រោងទុកមុន ជាយូរមកហើយ៕

To Top