ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង អាចប្រឈមមុននឹងការខាតបង់ ដោយសារឥទ្ធិពល នៃការរីករាលដាលវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង អាចប្រឈមនឹងការខាតបង់ផលិតកម្មខ្ពស់ ដោយសារការរីករាលដាលយ៉ាងឆាប់រហ័ស នៃការឆ្លងវីរុសនេះ កំពុងតែធ្វើឱ្យកង្វះខាតផ្នែកខ្លះពីប្រទេសចិន ដោយគ្មានសញ្ញាធ្លាក់ចុះនោះឡើយ។

ក្រុមហ៊ុនផលិតរថយន្តចំនួន ៥ របស់ប្រទេសនេះ Hyundai Motor Co., Kia Motors Corp., GM Korea Co., SsangYong Motor Co. and Renault Samsung Motors Corp បានផ្អាកបណ្តាញដំឡើងមួយចំនួនរួចហើយ ឬកំពុងពិចារណា បញ្ឈប់បណ្តាញអគ្គិសនីខ្លួន។

នៅក្នុងការវិវឌ្ឍន៍ចុងក្រោយបំផុតមួយ ក្រុមហ៊ុន Renault Samsung Motors Corp. បើទោះបីជាពឹងផ្អែកតិចតួច លើគ្រឿងបន្លាស់រថយន្តចិន ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តទាំង ៥ បានឲ្យដឹងថា ខ្លួនកំពុងពិចារណា ផ្អាករោងចក្រតែមួយរបស់ខ្លួននៅប៊ូសាន ចម្ងាយ ៤៥០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល រយៈពេលជាច្រើនថ្ងៃនៅសប្តាហ៍ក្រោយ ដោយសារតែកង្វះខាត នៃផ្នែកមួយចំនួន៕ ដោយ៖ ឈូក បូរ៉ា

To Top