ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចរក្សាអត្រា អតិផរណា ឱ្យមានស្ថេរភាព ទោះបីមានការដាក់ទណ្ឌកម្ម

សេអ៊ូល៖ របាយការណ៍មួយ បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានរក្សាអត្រា អតិផរណា ដែលមានស្ថេរភាព កាលពីឆ្នាំមុនទោះបីជាមានការដាក់ទណ្ឌកម្ម យ៉ាងខ្លាំង ដល់ការធ្វើពាណិជ្ជកម្មពិភពលោក របស់ខ្លួនក៏ដោយ។

របាយការណ៍របស់អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េ ផ្ទុយនឹងការរំពឹងទុកថា តម្លៃនៃតម្រូវការប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងជើង ដោយសារការដាក់ទណ្ឌកម្ម ដែលផ្គត់ផ្គង់ដល់រដ្ឋកុម្មុយនិស្ត។

យោងតាមរបាយការណ៍ ដែលបានចុះផ្សាយនៅក្នុងរបាយការណ៍ប្រចាំខែ នៃស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងជើង ដោយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េដែលជាអង្គភាពគិតគូរបស់រដ្ឋបានបង្ហាញថា តម្លៃផលិតផលដូចជាអង្ករ អាហារសមុទ្រ និងប្រេងចម្រាញ់ នៅតែមានស្ថេរភាពកាលពីឆ្នាំមុន៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top