ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អំពាវនាវឲ្យប្រឹងប្រែង បង្កើនទិន្នផលដំណាំ

បរទេស ៖ កាសែតដ៏ចម្បង របស់ប្រទេស កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធនេះ បានជំរុញប្រជាជនខ្លួន ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ទិន្នផលដំណាំនានា ស្របពេលដែលប្រទេសដ៏ក្រីក្រនេះ បន្តតស៊ូជាមួយភាពខ្វះខាតចំណីអាហារដ៏រ៉ារ៉ៃ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង Rodong Sinmun បាននិយាយនៅក្នុងបទវិចារណកថា ដូច្នេះថា ជោគវាសនា នៃប្រតិបត្តិការវាយលុករបស់ប្រទេស សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់ជួរមុខនានា ប្រឆាំងនឹងកងកម្លាំងសត្រូវ គឺពឹងផ្អែក ទៅលើសមិទ្ធផល នៃវិស័យកសិកម្ម។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅក្នុងពេលថ្មីៗនេះ បានបង្កើតកិច្ចខិតខំប្រឹងប្រែងជំរុញបង្កើនសេដ្ឋកិច្ចរបស់ខ្លួន ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឲ្យមានការពឹងផ្អែកខ្លួនឯង ដើម្បីសម្រេចបានទ្រព្យសម្បត្តិ និងវិបុលភាព ដោយមិនចាំបាច់មានជំនួបពីខាងក្រៅ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top