ព័ត៌មានអន្តរជាតិ

ជប៉ុន ៖ អ្នកឆ្លងជំងឺរលាកសួត នៅលើនាវាទេសចរណ៍កើនពី ២០នាក់ ដល់ ៦១នាក់

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានដកស្រង់សំដី របស់ក្រសួងសុខាភិបាលថា ចំនួនមនុស្សឆ្លងមេរោគរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាវីរុស នៅលើនាវាទេសចរណ៍ ដែលនៅដាច់ឆ្ងាយពីឆ្នេរជប៉ុន បានកើនឡើងពី ២០ នាក់ ដល់ ៦១នាក់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសារព័ត៌មាន គឺ អ្នកដំណើរនិងសមាជិកនាវិក ដែលបានបង្ហាញរោគសញ្ញាដូចជាគ្រុនក្តៅ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ ដែលបានឆ្លង ត្រូវបានគេធ្វើតេស្តរកមេរោគ។ អ្នកដែលឆ្លងថ្មី នឹងត្រូវបញ្ជូនទៅស្ថាប័នវេជ្ជសាស្ត្រ ក្នុងទីក្រុងតូក្យូ, ក្រុង Saitama និង ទីក្រុង Shizuoka ក៏ដូចជាខេត្ត Kanagawa ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato មុននេះបានណែនាំថា នាវានេះនឹងត្រូវបាន ដាក់ឲ្យ នៅដាច់ឆ្ងាយរយៈពេលពីរសប្តាហ៍ ហើយអ្នកដំណើរទាំងអស់នឹងត្រូវ តម្រូវឲ្យ នៅលើនាវានោះដដែល។ នាវាទេសចរណ៍នោះ មានមនុស្សប្រហែល ៣.៧០០ នាក់ រួមទាំងភ្ញៀវ ២.៦៦៦ នាក់ និងសមាជិកនាវិក ១.០៤៥ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top