ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងហាមប្រាមមិនឲ្យជនបរទេស ធ្លាប់ចេញចូលតំបន់នៅផ្ទុះជំងឺ នៅកូរ៉េខាងត្បូង ចូលមកក្នុងទឹកដីរបស់ខ្លួន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រភពចេញពីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន នឹងមានផែនការ ដើម្បីហាមប្រាមជនបរទេសទំាងឡាយ ដែលបានធ្វើដំណើរទស្សនកិច្ច នៅតំបន់ជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារផ្ទុះជំងឺបង្កឡើង ដោយវីរុស COVID-19 ។

ជាពិសេស តំបន់ជាច្រើន ដែលជាជនបរទេស ដែលបានទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងជាគោលបំណងនឹងហាមមិនឲ្យចូល គឺពលរដ្ឋកូរ៉េខាងត្បូង នៅក្រុង Daegu និងតំបន់ជាប់ព្រំប្រទល់គ្នា Cheongdo នៅភាគខាងជើងខេត្ត Gyeongsang ដែលជាកន្លែងផ្ទុះជំងឺបង្កឡើង ដោយវីរុស COVID-19 នៅក្នុងប្រទេស ។

ច្រកចូលមកកាន់ប្រទេសជប៉ុន នឹងមិនអនុញ្ញាតឲ្យពលរដ្ឋពលរដ្ឋ ដែលស្នាក់នៅក្រុង Daegu និងតំបន់ Cheongdo ក្នុងអំឡុងពេល១៤ថ្ងៃ នៃការធ្វើដំណើរមកដល់របស់ពួកគេ នៅក្នុងប្រទេសជប៉ុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top