ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថ្លែងថា ហានិភ័យនៃវីរុស COVID-19 គឺ”កម្រិតទាបបំផុត”

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា ហានិភ័យមលើពលរដ្ឋអាមេរិកាំង ដោយសារវីរុសកូរ៉ូណា គឺ “កម្រិតទាបបំផុត” សូមអរគុណដល់សកម្មភាព ទប់ស្កាត់ទាំងឡាយ ដោយរដ្ឋាភិបាលរបស់គាត់ ដូចជាការរឹតត្បិតការធ្វើដំណើរ ទៅលើអ្នកដំណើរជនជាតិចិន ជាដើម ។

គាត់បានថ្លែងថា “ដោយសារតែអ្នកទំាងអស់គ្នា យើបានធ្វើការងារល្អ ដើម្បីទប់នូវហានិភ័យ ដល់ពលរដ្ឋអាមេរិកាំង ដែលស្ថិតនៅក្នុងកម្រិតទាបបំផុត” ។ ដោយបានបន្ថែមថា រាល់ការសម្រេចចិត្តរបស់គាត់ គឺ “ជាការចំអក” តាំងពីពេលចាប់ផ្តើម ។

រដ្ឋាភិបាលបានស្នើដល់សភា នូវទឹកប្រាក់២.៥ពាន់លានដុល្លារ នៅក្នុងមូលនិធិដើម្បីអភិវឌ្ឍន៍​ ទៅលើការព្យាបាល ការផលិតវ៉ាក់សាំង និងកន្លែងផលិតឧបករណ៍របស់ជាតិ ប៉ុន្តែ លោក ត្រាំ បានថ្លែងថា គាត់បានរីករាយណាស់ នឹងចំណាយលើសលប់ បើសិនជារឿងនេះ បានផ្តល់ឲ្យដោយក្រុមប្រជាធិបតេយ្យនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top