ព័ត៌មានអន្តរជាតិ

វិស័យអាកាសចរ សកល អាចនឹងបាត់បង់ប្រាក់ ចំណូលដល់ទៅ ១១៣ពាន់លានដុល្លារ

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធទី៥ ខែមិនានេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ របស់ពិភពលោក គឺនឹងអាចខាតបង់ទឹកប្រាក់ចំនូល របស់ពួកគេរហូតទៅដល់ចំនួន ១១៣ ពាន់លានដុល្លារ ពីការលក់ប្រសិន បើវិរុសរាតត្បាតកូរ៉ណានេះ នៅតែបន្តរីករាលដាលនោះ។

ការខាតបង់ នឹងមានទំហំប្រហាក់ប្រហែលនឹង កំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ដែលសមាគមណ៍ អាកាសចរណ៍ ពិភពលោកIATA បានព្រមានការប៉ាន់ស្មាន របស់ខ្លួន ចំពោះការខូចខាតអាច នឹងមានកម្រិតខ្ពស់ជាងនេះ ។ សមាគមបាននិយាយទៀតថា ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ អាចបាត់បង់សរុប ១៩ភាគរយនៃអាជីវកម្ម របស់ពួកគេប្រសិនបើវីរុស មិនអាចដកចេញក្នុងពេលឆាប់ៗនេះ ។

គួរឲ្យដឹងដែរថា កាលពី ២សប្តាហ៍កន្លងទៅ IATAបានព្យាករណ៍ថា ការខាតបង់អាចនឹងមាន ទំហំត្រឹមតែ៣០ពាន់លានដុល្លារ ប៉ុណ្ណោះប៉ុន្តែចំនួនអ្នកស្លាប់ និងឆ្លងកាន់តែច្រើនវាពិត ជាបានកាន់តែធ្វើឲ្យមានការរីករាល ដាលនៃជំងឺនេះយ៉ាងខ្លាំងដោយជឿជាក់ថា ត្រឹមតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងខាតបង់រហូតទៅដល់ ៥៨ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×