ព័ត៌មានអន្តរជាតិ

សមាជិកសភា អ៊ីរ៉ង់ម្នាក់ ស្លាប់ដោយសារជំងឺ កូវីដ១៩ ខណៈអ្នកឆ្លង មានដល់ ៤.៧៤៧

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ នៅថ្ងៃសៅរ៍ថា សមាជិកសភា ដែលបានជាប់ឆ្នោតជាថ្មី នៃសភាអ៊ីរ៉ង់ គឺលោកស្រី Fatemeh Rahbar បានទទួលមរណភាព ដោយសារជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យមួយ នៃមន្ទីរពេទ្យមួយ ក្នុងទីក្រុង តេហេរ៉ង់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់ បានចុះបញ្ជីករណីឆ្លងវីរុស COVID-19 ចំនួន ៤.៧៤៧ ករណី ដែលក្នុងនោះមាន ១២៤ នាក់បានស្លាប់។ COVID-19 មានឥទ្ធិពលលើគ្រប់ខេត្ត នៃប្រទេសអ៊ីរ៉ង់ ដែលមានករណីភាគច្រើន ត្រូវបានកត់ត្រា នៅក្នុងទីក្រុងតេហេរ៉ង់។

អាជ្ញាធរបានចាត់វិធានការ ដើម្បីកំណត់ការរីករាលដាល នៃមេរោគ រួមទាំងការបោះបង់ចោល ថ្នាក់រៀន នៅតាមស្ថាប័នអប់រំ រហូតដល់ Nowruz ដែលជាបុណ្យចូលឆ្នាំថ្មី របស់អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី ២០ ខែមីនាបន្ទាប់មកទៀត នឹងមានថ្ងៃឈប់សម្រាក។ ការផ្តល់អនុសាសន៍ ឱ្យស្នាក់នៅក្នុងផ្ទះ និងដើម្បីជៀសវាង ការធ្វើដំណើរគឺនៅតែមាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top