ព័ត៌មានអន្តរជាតិ

យន្តហោះ ទម្លាក់គ្រាប់ B-2 ត្រូវបានបញ្ជូនទៅអឺរ៉ុប

បរទេស៖ទីបញ្ជាការអឺរ៉ុបរបស់ សហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ត្រូវបានបញ្ជូនទៅកាន់ប្រទេស ព័រទុយហ្គាល់ ដើម្បីចូលរួមក្នុងវគ្គហ្វឹកហាត់ និងចូលរួមជាមួយ ប្រតិបត្តិការរបស់អឺរ៉ុប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការនៅអឺរ៉ុប របស់អាមេរិក បាននិយាយប្រាប់ថា កងកម្លាំងបំពេញភារកិច្ចទ័ពអាកាស សហរដ្ឋអាមេរិក ដែលរួមមានទាំង យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-2 និងយន្តហោះធ្វើប្រតិបត្តិការ ចាក់សាំង ក្នុងអាកាស KC-10 បានចាកចេញពីសហរដ្ឋអាមេរិក និងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានទៅដល់មូលដ្ឋានទ័ពអាកាស Lajes Field លើក្រុមកោះ Azores Islands ប្រទេសព័រទុយហ្គាល់។

ទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា យន្តហោះនឹងធ្វើប្រតិបត្តិការ នៅខាងក្រៅបន្ទាយយោធាផ្សេងៗ នៅតំបន់ទទួលខុសត្រូវ របស់ទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក ហើយការបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រទៅអឺរ៉ុបនេះ ផ្តល់ភាពស្និទ្ធសាលដល់ សមាជិកអាកាសយានិក និងបង្ហាញពីការប្តេជ្ញា របស់អាមេរិក ដែលមានចំពោះសម្ពន្ធមិត្តនិងដៃគូនានា”៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top