ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ចិន​ គ្រោងជួបពិភាក្សាស្ដីពី កិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា

សេអ៊ូល៖​ ក្រសួងការបរទេសរបស់ ទីក្រុងសេអ៊ូលបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង​ និងចិន​ នឹងធ្វើសន្និសីទវីដេអូមួយនៅសប្តាហ៍នេះ​ ស្តីពីកិច្ចសហប្រតិបត្តិការដែល​អាចធ្វើទៅបាន​ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ។

 យោងតាមក្រសួងបានឱ្យដឹងថា​ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅថ្ងៃសុក្រនេះភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការការពារជំងឺថ្មី​ កូវីដ-១៩ និងពិភាក្សាអំពីវិធីដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីនេះ។

កិច្ចប្រជុំដែលបានគ្រោងទុក ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក​ មូន​ ជេអ៊ីន​ និងសមភាគី ចិនរបស់លោក​ ស៊ី​ ជីនពីង​ បានយល់ព្រមពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទកាលពីខែមុន៕ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top