ព័ត៌មានអន្តរជាតិ

អ៊ីតាលី៖ អ្នកឆ្លងមេរោគកូវីដ១៩ មានជាង ២០.០០០នាក់ , ស្លាប់ ជាង ១៨.០០នាក់ ខណៈ ២.៣៣៥ នាក់បានជាសះស្បើយ

រ៉ូម៖ យោងតាមទិន្នន័យថ្មី ដែលចេញផ្សាយ ដោយនាយកដ្ឋាន ការពារជនស៊ីវិល បានឱ្យដឹងថា ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ បានសម្លាប់មនុស្សចំនួន ៣៦៨ នាក់នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទកាសែត តាមទូរទស្សន៍ពេលយប់ លោក Angelo Borrelli ប្រធាននាយកដ្ឋាន ការពារជនស៊ីវិល បានបញ្ជាក់ថា មនុស្សចំនួន ២០.៦០៣ នាក់បានធ្វើតេស្តិ៍វិជ្ជមាន លើមេរោគវីរុសនេះ ហើយមនុស្ស ១.៨០៩ នាក់បានស្លាប់ ចាប់តាំងពីការផ្ទុះឡើងដំបូង នៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២១ ខែកុម្ភៈ។

ចំនួននេះបានកើនឡើង ពីចំនួនផ្លូវការនៅល្ងាចថ្ងៃសៅរ៍ នៃមនុស្សចំនួន ១៧.៧៥០ នាក់បានឆ្លងជំងឺ និងមនុស្សចំនួន ១.៤៤១ នាក់បានស្លាប់ និង អ្នកជំងឺ ១.៩៦៦ នាក់បានជាសះស្បើយ។

លោក Borrelli ដែលជាអគ្គស្នងការជាតិ ទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់ បាននិយាយថា ទន្ទឹមនឹងនេះអ្នកជំងឺ សរុបចំនួន ២.៣៣៥ នាក់ បានជាសះស្បើយឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top