ព័ត៌មានអន្តរជាតិ

News Update៖ អ៊ីតាលី មានអ្នកស្លាប់ ថ្មីដោយជំងឺ COVID-19 ចំនួន៤៧៥នាក់

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសអ៊ីតាលី ត្រូវបានគេរាយការណ៍ មកថា មានអ្នកស្លាប់ថ្មីចំនួន៤៧៥នាក់ ដោយសារវីរុសកូរ៉ូណា ហើយតួលេខផ្លូវការប្រចាំថ្ងៃបាន កើនឡើងខ្ពស់បំផុតនៃប្រជាជាតិនានា គិតចាប់តាំងពី មានករណីដំបូង ដែលបានរកឃើញនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន ។

សរុបទៅអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់២.៩៧៨នាក់ លើសជាងពាក់កណ្តាលនៃករណីជាច្រើនដែលមានក្នុងកំណត់ត្រា ក្រៅពីពីប្រទេសចិន ហើយទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកឆ្លងជំងឺនៅថេរចំនួន ៣៥.៧១៣នាក់ ។

នៅក្នុងកំណត់ត្រាដំបូងអ្នកស្លាប់មានចំនួន៣៦៨នាក់ ដែលបានកត់ត្រានៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top