ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ បញ្ចេញកញ្ចប់ជំនួយ អាវជីវកម្មខ្នាតតូច​ជិត​ ៤០ពាន់លានដុល្លារ​ ជាការឆ្លេីយតបនឹងវិបត្ដិកូវីដ-១៩

សេអ៊ូល៖​ លោកប្រធានាធិបតី មូន​ ជេអ៊ីន​ បានប្រកាសជាសាធារណៈនូវកញ្ចប់ជំនួយ អាជីវកម្មខ្នាតតូចដ៏ធំមួយដែលមានតម្លៃ ៥០ ពាន់ពាន់លានវ៉ុន (៣៩ ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃព្រហស្បតិ៍​ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩​ នេះក្នុងពិធីបើកក្រុមប្រឹក្សាសេដ្ឋកិច្ចគ្រាអាសន្ន។

លោកប្រធានាធិបតីបានលេីកឡេីងថាផែនការហិរញ្ញប្បទានបន្ទាន់​ គឺមានគោលបំណងរារាំងក្រុមហ៊ុនខ្នាតតូច​ និងមធ្យមម្ចាស់អាជីវកម្មខ្នាតតូច​ និងអ្នកធ្វើការដោយខ្លួនឯង​ ពីការក្ស័យធន​ និងបន្ធូរបន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុរបស់ពួកគេ​ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងពីវិបត្តិសេដ្ឋកិច្ច​ និងវិបត្តិឥណទានសកល។

លោកប្រធានាធិបតី​ មូន​ ជេអ៊ីន​ បានឲ្យដឹងនៅឯការចាប់ផ្តើមនៃសម័យប្រជុំការិយាល័យប្រធានាធិបតីថា“ វាជាវិធានការហិរញ្ញវត្ថុបន្ទាន់ពិសេសមួយ​ ដែលមានទំហំទឹកប្រាក់៥០ ទ្រីលានលានវ៉ុន” ៕ដោយ​ ឈូក​ បូរ៉ា

https://m-en.yna.co.kr/view/AEN20200319005652315?section=national/politics

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top