ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ប្រាប់ប្រធានាធិបតីរុស្ស៊ីថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងជំងឺកូវីដ១៩

ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនត្រៀមខ្លួន ធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ និងការពារសន្តិសុខសាធារណៈ សាធារណៈសកល។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការសន្ទនា តាមទូរស័ព្ទនៅពេលយប់ ជាមួយសមភាគីរុស្ស៊ី លោកប្រធានាធិបតី វ្លាឌីមៀពូទីន , លោកស៊ីបានចង្អុលបង្ហាញថា ជំងឺកូវីដ១៩ បានផ្ទុះឡើងយ៉ាងសាហាវ ហើយប្រទេសចិនត្រូវតែងើបឡើង ដើម្បីប្រឈមនិងឆ្លើយតបដោយក្លាហាន។

ប្រធានាធិបតីចិនបានបន្ថែមថា នោះគឺដោយសារតែវា មិនត្រឹមតែទាក់ទងនឹងអាយុជីវិត និងសុខភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសន្តិសុខសុខភាពសាធារណៈ របស់ពិភពលោកទាំងមូលផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកស៊ីបាននិយាយថា ដោយសារការព្រួយបារម្ភ ដែលមិនត្រឹមតែជីវិតរស់នៅ និងសុខភាពរបស់ប្រជាជនចិននោះ ប៉ុន្តែ គឺវាទាក់ទងនឹងសុវត្ថិភាព សុខភាពសកលលោក និងពិភពលោកទាំងមូលតែម្តង។ ប្រធានាធិបតីចិន បាននិយាយថា ប្រទេសចិនមានទំនុកចិត្ត សមត្ថភាពនិងភាពជាក់លាក់ ដើម្បីទទួលបានជ័យជម្នះចុងក្រោយ លើការរីករាលដាលនៃជំងឺនេះ។

លោកបានបន្ថែមទៀតថា ប្រទេសចិនមានឆន្ទៈ ខិតខំប្រឹងប្រែងរួមគ្នា ជាមួយប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត ដើម្បីដោះស្រាយការគំរាមកំហែង និងបញ្ហាប្រឈមនានា និងការពារសន្តិសុខ សុខុភាពសាធារណៈសកល។

លោកបានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការបង្ការនិងការរាលដាល នៃការឆ្លងរាលដាល ការចែករំលែកបទពិសោធន៍ លើការទប់ស្កាត់ និងការព្យាបាល និងការសម្របសម្រួល ការស្រាវជ្រាវរួមគ្នា៕ ប្រែសម្រួលៈ ណៃ តុលា

To Top