ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មើលស្រាលសំណើ ផ្តល់ការចែករំលែកបន្ទុក របស់កូរ៉េខាងត្បូង

បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការមើលស្រាល ចំពោះសំណើផ្តល់របស់កូរ៉ូខាងត្បូង លើប្រាក់ខែ របស់ជនជាតិកូរ៉េខាងត្បូង ដែលធ្វើការងារនៅមូលដ្ឋាន យោធាសហរដ្ឋអាមេរិក បង្កឲ្យមានការពិភាក្សាគ្នា លើការចែករំលែកបន្ទុកនោះ រវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង បានបង្កើតសំណើ ដល់រដ្ឋបាលរបស់លោក ត្រាំ នៅក្នុងអំឡុងជំនួបពិភាក្សា ចរចាគ្នាជុំទី៧ សម្រាប់កិច្ចព្រមព្រៀង វិធានការពិសេស ក្នុងទីក្រុង Los Angeles ដែលប្រារព្ធធ្វើឡើង ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។

លោក Jeong Eun-bo ជាប្រធានមន្ត្រីចរចា របស់ទីក្រុងសេអ៊ូល ក្នុងកិច្ចចរចាស្តីពីការពារជាតិ បានដាក់សំណើទៅមន្ត្រីចរចា ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក James DeHart ថា កូរ៉េខាងត្បូង ទទួលខុសត្រូវ ការចំណាយលើប្រាក់ខែ សម្រាប់ជនជាតិកូរ៉េ ៩.០០០នាក់ ដែលធ្វើការងារ នៅលើមូលដ្ឋានយោធា សហរដ្ឋអាមេរិក។

ចំណែកអាជ្ញាធរ សហរដ្ឋអាមេរិក បាននិយាយថា សេចក្តីជូនដំណឹងបន្ទាន់ សម្រាប់បុគ្គលិកកូរ៉េ នៅមូលដ្ឋានទ័ពអាមេរិក នឹងដាក់អនុវត្តជាធរមាន នៅថ្ងៃទី០១ ខែមេសាខាងមុខ ប្រសិនបើគ្មានកិច្ចព្រមព្រៀង ស្តីពីការចែករំលែក បន្ទុកយោធា រវាង ប្រទេសទាំងពីរទេនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top