ព័ត៌មានអន្តរជាតិ

ថៃ បិទផ្សារទំនើប នៅក្រុងបាងកក លើកលែងតែផ្សារលក់ម្ហូបអាហារ និងទំនិញចាំបាច់ រយៈពេល៣សប្តាហ៍

បរទេស៖ ចាប់ផ្តើមពីថ្ងៃនេះ ផ្សារទំនើបនិងផ្សារនានា នៅក្នុងទីក្រុងបាងកក និងខេត្តជាប់គ្នា លើកលែងតែផ្សារលក់អាហារ និងទំនិញប្រើប្រាស់ចាំបាច់ គឺត្រូវបានបញ្ជាឱ្យបិទរយៈពេល ៣ សប្តាហ៍ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយការរីករាលដាលនៃ Covid-19 ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទទ្វារនៅទីក្រុងបាងកកដែលបញ្ជា ដោយអភិបាលក្រុងបាង កកគឺលោក Aswin Kwanmuang បានកើតឡើង ខណៈចំនួននៃការឆ្លងជំងឺ Covid-19 មានចំនួន ៨៩នាក់ កាលពីម្សិលមិញ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍ នៅក្នុងខែមករា ដែលមានចំនួនសរុបដល់ ៤១១ នាក់នៅក្នុងប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

បទបញ្ជាបិទនេះ បានធ្វើឱ្យអ្នករស់នៅទីក្រុង ជាច្រើនប្រញាប់ប្រញាល់ ទៅផ្សារទំនើប ដើម្បីស្តុកទំនិញនិងរបស់របរសំខាន់ៗ កាលពីម្សិលមិញ ទោះបីមានការធានាថាផ្សារទំនើប និងហាងទំនិញ ចាំបាច់ នឹងនៅតែបើកទ្វារហើយភោជនីយដ្ឋាន នៅតែអាចផ្តល់ជូនធម្មតា។

នៅថ្ងៃទី ១៧ ខែមីនា រដ្ឋបាលក្រុងបាងកក (BMA) បានបញ្ជាឱ្យគ្រឹះស្ថាន ចំនួន ៨ ប្រភេទ រួមមានសាលារៀន រោងមហោស្រព ហាងម៉ាស្សា និងកន្លែងលេងកីឡា បិទរយៈពេល ១៤ ថ្ងៃ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×