ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា ស្ត្រីទី១របស់អាមេរិក លោកស្រី Melania Trump មិនមានវត្តមានវីរុសកូរ៉ូណា ឡើយ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ នៅឯសេតវិមានថា ស្ត្រីទី១របស់សហរដ្ឋអាមេរិក គឺលោកស្រី Melania Trump បានធ្វើតេស្តរកវត្តមានវីរុសកូរ៉ូណា ជាលទ្ធផលគឺអវិជ្ជមាន ។

លោក ត្រាំ បានថ្លែងនៅគ្រាដែលមានការ ចោទសួរនៅក្នុងពេលអ្នកសារព័ត៌មានម្នាក់បាន សួរអំពីស្ថានភាពរបស់ស្ត្រីទី១របស់អាមេរិក លោកបានថ្លែងថា  “គាត់មានសុខភាពល្អ”  ។ បាទ “អវិជ្ជមាន” ។

នេះជាលើកទី១ហើយដែលលោក ត្រាំ បានបញ្ជាក់ថា ភរិយារបស់គាត់ មិនបានឆ្លងវីរុសទេ ។ គាត់ខ្លួនគាត់ផ្ទាល់ បានធ្វើតេស្ត ក៏មានលទ្ធផលល្អដែរ ។

ទូរទស្សន៍ CNN បានដកសម្រង់សម្តីរបស់អ្នកនាំពាក្យនៅឯសេតវិមាន Stephanie Grisham បានថ្លែងថា “ស្ត្រីទី១ បានធ្វើតេស្តនៅយប់ដូចគ្នា នឹងលោកប្រធានាធិបតី ត្រាំ ដែលបានធ្វើតេស្តដែរ ។ លទ្ធផលតេស្ត គឺអវិជ្ជមាន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top