ព័ត៌មានអន្តរជាតិ

ចូលរួមត្រេកអរ! អ៊ីតាលី ប្រកាសថា ជាថ្ងៃទី២ ហើយ ដែលចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 ថយចុះ

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រទេសអ៊ីតាលី បានរាយការណ៍ថា ជាថ្ងៃទី២ នៃការថយចុះជាបន្តបន្ទាប់ ចំពោះអ្នកស្លាប់ជាប្រចាំថ្ងៃ និងការឆ្លងជំងឺ ដោយវីរុសកូរ៉ូណា ដោយក្នុងរយៈពេល១ខែមកនេះ មានអ្នកស្លាប់ជាង៦.០០០នាក់ហើយ ។

ប្រទសនៅប្លុកសមុទ្រ ម៉េឌីទែរ៉ាណេ មួយនេះ ឥឡូវនេះ ត្រូវបានគេមើលឃើញថា ការស្លាប់មនុស្សជាប្រចាំថ្ងៃ របស់ខ្លួនបានថយចុះបន្តិចវិញ ដោយក្នុងកំណត្រាពិភពលោក មានចំនួន៧៩៣នាក់ គិតត្រឹមថ្ងៃសៅរ៍ មកដល់ត្រឹម៦៥១នាក់ គិតក្នុងថ្ងៃអាទិត្យ និង៦០១នាក់ នៅក្នុងថ្ងៃចន្ទ ។

ចំនួននៃអ្នកថ្មី ដែលបានប្រកាសអំពីការឆ្លងជំងឺ បានថយចុះពី៦.៥៥៧ គិតត្រឹមថ្ងៃសៅរ៍ មកនៅត្រឹម៤.៧៨៩នាក់ គិតក្នុងថ្ងៃចន្ទ ។

លោក Giulio Gallera មន្តី្រជាន់ខ្ពស់មួយរូប របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា “យើងមិនអាចនិយាយបានថា ជាការប្រកាសអំពីជ័យជម្នះនៅឡើយទេ” ។ “ប៉ុន្តែ ជាពន្លឺ ដែលបានបង្ហាញឲ្យដឹងថា ទៅដល់ចុងបញ្ចប់ នៃរូងក្រោមដីហើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top