ព័ត៌មានអន្តរជាតិ

បាញ់រះ កណ្តាល ទីក្រុងកាប៊ុល អាហ្គានីស្ថាន ស្លាប់មនុស្ស ២៥នាក់ភ្លាមៗ

បរទេស៖នៅថ្ងៃពុធទី២៥ខែមិនានេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥នាក់បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍ បាញ់ប្រហារនៅក្នុង អគារសាសនា មួយនៅកណ្តាលទីក្រុងកាប៊ុល ប្រទេស អាហ្គានីស្ថានដោយ ខ្មាន់កាំភ្លើងដែលត្រូវបាន ស្គាល់ថាក្រុមសកម្មប្រយុទ្ធរបស់ ក្រុមអ៊ីស្លាម IS តែម្នាក់ឯងគត់។

ក្នុងហេតុការណ៍ត្រូវបានគេជឿជាក់ថា មិនបាន បញ្ចប់ភ្លាមៗ ឡើយដោយខ្មាន់កាំ ភ្លើងក៏បានចាប់បានចំណាប់ខ្មាំងជាច្រើននាក់ផង និងបាញ់តតាំង ជាមួយនឹង ក្រុមកងកម្លាំង របស់ប្រទេសអាហ្គានីស្ថានដែលបានធ្វើការ សហការជាមួយ នឹងកងកម្លាំង នៃយោធាអង់គ្លេសផង។

គួរបញ្ជាក់ដែរថាក្នុងពេលកើតហេតុនេះ មនុស្សប្រមាណជា២០០នាក់ ត្រូវបានគេជឿជាក់ថាបានជាប់គាំងនៅពី ខាងក្នុងអការដោយក្នុង ចំណោមមនុស្សស្លាប់ទាំង ២៥នាក់នោះក៏មានក្មេងម្នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top