Covid-19

ប្រធានាធិបតីបារាំង ប្រកាសប្រើទ័ព ធ្វើសង្គ្រាម ប្រឆាំងនឹងកូរ៉ូណា

ប៉ារីស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមិនានេះបានឲ្យដឹងថា ប្រធានាធិបតីបារាំង បានធ្វើការប្រកាស ប្រតិបត្តិការយោធាមួយ ដែលមានឈ្មោះថា Resilence ដែលត្រូវបាន លោកពណ៌នា ថា ជាសង្គ្រាមរវាងកងទ័ពបារាំង ជាមួយនឹងសត្រូវ ដែលមិនមានរូប គឺជាវិរុសCOVID-19។

ថ្លែងនៅក្នុងអំឡុង ពេលបំពេញ ទស្សនកិច្ចនៅក្នុងមន្ទីរ ពេទ្យយោធាមួយកន្លែង នៅក្នុងទីក្រុង Mulhouse ភាគខាងកើត ប្រទេសបារាំង លោកប្រធានាធិបតី បារាំងMacron បានមានប្រសាសថា ពួកយើងបានសម្រេចចិត្ត ធ្វើសង្គ្រាមមួយនេះនៅក្រោយពេល ដែលស្ថានភាព ស្ថិតនៅក្នុងភាពប្រកាសអាសន្ន ហើយបន្តថា សត្រូវដែលពួកយើង មិនអាចមើលឃើញថា នេះបានឈានមួយជំហ៊ានមុន យើងរួចទៅហើយដែលជារឿងចាំបាច់ សម្រាប់កងទ័ពទាំងអស់ ក្នុងការការពារជូនប្រជាពលរដ្ឋ របស់យើង។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃពុធ ករណីឆ្លងនៅ ក្នុងប្រទេសបារាំង បានកើនដល់២៥២៣៣ ហើយខណៈដែលអ្នកបាត់បង់ជីវិត បានកើនទៅដល់១៣៣១នាក់ផងដែរ ។ ក្នុងនោះត្រឹម ២៤ម៉ោង ចុងក្រោយមនុស្ស២៩៣៣នាក់ បានឆ្លងនិង២៣១នាក់បានស្លាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top