ព័ត៌មានអន្តរជាតិ

Bill Gate: វិធានក្តៅ! អាមេរិក ចាំបាច់ត្រូវតែ បិទប្រទេសយ៉ាង ហោចណាស់ ៦ទៅ១០ សប្តាហ៍ ផ្ទុយពីជំហប្រធានាធិបតី

បរទេស ៖ ជាការលើកឡើងមួយទៀត អំពីបុរសដែលមាន ទ្រព្យសម្បតិ្តច្រើនបំផុត លើលោកនិងជាមនុស្ស ដែលបានធ្វើការយ៉ាងច្រើន និងលុយសន្ធឹកសន្ធាប់លើកិច្ចការងារ ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត លើលោកលោកBill Gate ។
លោកបានបញ្ជាក់ យ៉ាងច្បាស់ថា អាមេរិកចាំបាច់ណាស់ ត្រូវតែប្រើប្រាស់វិធានក្តៅ ក្នុងការបិទប្រទេសឲ្យបានតឹងរ៉ឺងបំផុត យ៉ាងហោចណាស់ ពី៦ទៅ១០សប្តាហ៍ ដើម្បីអាចមានលទ្ធភាព ក្នុងការគ្រប់គ្រងការ រីករាលដាលលើកនេះបាន។

អាមេរិកគិត មកត្រឹមថ្ងៃសុក្រទី២៧ ខែមិនានេះមានចំនួនអ្នកឆ្លង លើសពីប្រទេសចិនរួចទៅហើយ ។ លោក Bill Gate បានធ្វើការលើកឡើងបែបនេះ នៅក្នុងកម្មវិធីមួយ របស់TED ដោយបានបន្ថែមដែរថា គឺជាជម្រើសចុងក្រោយមួយទៀត ដើម្បីអាចត្រឡប់ប្រទេសមកវិញ ជាធម្មតាបានកាន់តែឆាប់ ទោះលោកបានដឹងហើយថា ច្បាស់ណាស់នឹងធ្វើឲ្យមានការខូចខាត ដល់សេដ្ឋកិច្ចប្រទេស ក្នុងនាមជាប្រទេស មហាអំណាច ដឹកនាំពិភពលោកក្តី។

ផ្ទាំងពាណិជ្ជកម្ម

អ្វីដែលគួរឲ្យចាប់ អារម្មណ៍បំផុត នៅពេលនេះគឺថា មេដឹកនាំប្រទេស គឺ លោកប្រធានាធិបតី អាមេរិកទោះបីក្នុងស្ថានភាព ចុងក្រោយបែបនេះក្តី ក៏លោកនៅតែបានបង្ហាញ ជំហមិនចង់បិទទ្វារប្រទេសឡើយដោយរឿងសំខាន់ ដែលលោកបារម្ភបំផុតនោះគឺដើរសេដ្ឋកិច្ច ក្រោយប្រទេសចិនខណៈដែលពលរដ្ឋ របស់ខ្លួនចេះតែបន្តបាត់បង់ជីវិតក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top