បរទេស ៖ ចំនួនអ្នកស្លាប់បណ្ដាល មកពីឆ្លងកូរ៉ូណាវីរុស នៅក្នុងប្រទេសអ៊ីតាលី តាមសេចក្តីរាយការណ៍ បានកើនឡើងលើសពី១០.០០០នាក់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយតួលេខនេះ បានធ្វើឲ្យមានការបន្តបម្រាម ធ្វើដំណើរថ្នាក់ជាតិ ដ៏ពិតប្រាកដមួយ។
មន្ត្រីជំនាញបាននិយាយថា មនុស្សជាតិ៨៨៩នាក់ បានថ្លាប់ក្នុងរយៈពេល២៤ម៉ោងមុន ហើយនេះគឺជាចំនួនការស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ទីពីរ ចាប់តាំងពីការឆ្លងរីករាលដាល នៃកូវីដ១៩ បានផ្ទុះឡើងក្នុងប្រទេសអ៊ីតាលី នាថ្ងៃទី២១ ខែកុម្ភៈ និងបានបន្ថែមថា ចំនួនការស្លាប់សរុប បានកើនដល់១០.០២៣។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ករណីឆ្លងដែលបញ្ជាក់រកឃើញ បានកើនឡើងពីចំនួនប្រហែល៦.០០០ករណី ទៅ៩២.៤៧២ករណី ហើយនេះជាចំនួនករណីឆ្លងខ្ពសើបំផុត លំដាប់ទីពីរ នៅក្នុងពិភពលោក បន្ទាប់សហរដ្អអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង