ព័ត៌មានអន្តរជាតិ

ប្រេស៊ីលបញ្ចេញលុយ រដ្ឋសម្រាប់ពលរដ្ឋ អត់ការងារធ្វើនិងចំណូលទាប១១៦ដុល្លារ ក្នុងមួយខែក្នុងពេល៣ខែ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៣១ ខែមិនានេះ បានឲ្យដឹងថា រដ្ឋសភាជាតិនៃប្រទេសប្រេស៊ីលបាន ធ្វើការអនុម័តនូវកញ្ចប់ប្រាក់ អប្បបរិមារបស់រដ្ឋាភិបាលក្នុងការជួយទៅ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវិរុសកូរ៉ូណា។

សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តរួចរាល់ដោយសភាជាតិប៉ុន្តែត្រូវរងចាំរហូតដល់ប្រធានាធិបតីលោកJair Bolsonar ក្នុងការចុះហត្ថលេខា ជាមុនដើម្បីយកទៅអនុវត្ត។ក្នុងនោះ ផងដែរសេចក្តីព្រាងច្បាប់នេះកឺបានបញ្ជាក់ដែរថា កញ្ចប់ លុយប្រមាណជា១១៦ដុល្លារ ក្នុងមួយម្នាក់សម្រាប់ពលរដ្ឋទាំងឡាយ ដែលមិនមានការងារធ្វើនិងក្រុមមនុស្ស ដែលមានចំណូលទាបផងក៏នឹងត្រូវធ្វើផងដែរ។

កញ្ចប់ប្រាក់ទាំងនោះត្រូវបានគេដឹងដែរថា នឹងត្រូវយកទៅប្រើប្រាស់ក្នុងរយៈពេល៣ខែ ប៉ុន្តែពេលវេលានេះនឹងអាចបន្តទៅតាមស្ថាន ភាពជាក់ស្តែងក្នុង ករណីដែលការបិទទីក្រុងហើយមនុស្ស នៅតែឆ្លងវិរុសនេះបន្តទៀតឬយ៉ាងណា។ គួរបញ្ជាក់ដែរថាកញ្ចប់ប្រាក់នេះនឹងផ្តល់ ឲ្យតែមនុស្ស២នាក់ប៉ុណ្ណោះ ក្នុងគ្រួសារមួយចំណែក ឯស្ត្រីជាម្តាយដែលមិនមានប្តី នឹងទទួលបាន២ដងនៃចំនួន៕

ប្រែសម្រួល៖ស៊ុនលី

To Top