ព័ត៌មានអន្តរជាតិ

អាមេរិកលើកលែងទណ្ឌកម្ម លើអ៊ីរ៉ង់ជាថ្មី សម្រាប់ការងារ នុយក្លេអ៊ែ

បរទេស៖រដ្ឋបាលរបស់លោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការលើកលែងទណ្ឌកម្មនានា ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន សហរដ្ឋអាមេរិក និងក្រុមហ៊ុនបរទេស ធ្វើពាណិជ្ជកម្មជាមួយកម្មវិធីនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ សម្រាប់រយៈពេល៦០ថ្ងៃផ្សេងទៀត។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការលើកលែងទណ្ឌកម្មជាថ្មីនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ។

គួរបញ្ជាក់ថា កាលពីមុន ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្លាប់បានធ្វើការលើកលែងទណ្ឌកម្ម ដោយនិយាយថា ពួកត្រូវការជាចាំបាច់ ដើម្បីធ្វើការឃ្លាំមើល ចំពោះការអភិវឌ្ឍនុយក្លេអ៊ែអ៊ីរ៉ង់ ហើយក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏ចង់រក្សាការលើកលែងទណ្ឌកម្មនេះដែរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top